នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤:៣០នាទី គណៈកម្មការកិច្ចការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា(គណៈកម្មការទី៨) បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ ដើម្បីពិនិត្យ ពិភាក្សាលើ៖ ១-ពិភាក្សាលើគម្រោងកម្មវិធីរបស់គណៈកម្មការ នៅក្នុងរយៈពេលចន្លោះសម័យប្រជុំលើកទី៨ និងលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៤ នាពេលខាងមុខ ។ ២-ទូទាត់ចំណូល-ចំណាយថវិការបស់គណៈកម្មការ ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ ។ ៣-បញ្ហាផ្សេងៗ ៕